
|
|
តើយើងជានរណា
គឺជាកម្លាំងដឹកនាំដោយ សាធារណៈសុខាភិបាលសេនផល និងខោនធីរាមស៊ី (Saint Paul-Ramsey County Public Health) សាធារណៈសុខាភិបាលការពារខោនធីហិណឺភិន (Hennepin County Public Health Protection) ក្រសួងសុខាភិបាលរដ្ឋមិនីសូតា (Minnesota Department of Health) និងក្រសួងផ្សេងៗដែលទទួលខុសត្រូវខាងត្រៀមរៀបចំសំរាប់ភាពអាសន្នផ្នែកសុខាភិបាលសាធារណៈ។ អេកូផ្ដល់ពត៌មានអំពីសុខភាព និងសុវត្ថិភាពជាច្រើនភាសា ដោយតាមទូរសារ ទូរស័ព្ទ ទូរទស្សន៍ និងតាមវិបសៃ ក្នុងពេលមានអាសន្ន និងពេលមិនមានអាសន្ន ដល់ពលរដ្ឋដែលចេះភាសាអង់គ្លេសតិចតួច។ អង្គការទទួលខុសត្រូវខាងត្រៀមរៀបចំផ្ែកសុខាភិបាលសាធារណៈ និងភាពអាសន្ន បានបង្កើតអេកូក្នុងឆ្នាំ2004។ គេបានឃើញថា ប្រព័ន្ធថ្មីនេះត្រូវការសំរាប់ជួយដល់ពលរដ្ឋមិនីសូតា ឱ្យមានសុវត្ថិភាពនិងសុខភាព ដល់អាណិកជន និងជនភៀសខ្លួនរាប់រយពាន់ ដែលមានប្រពៃណីវប្បធម៌ និងភូមិសាស្ត្រផ្សេងៗ ដែលបានយករដ្ឋនេះធ្វើជាលំនៅដ្ឋាន។ពលរដ្ឋថ្មីទាំងនេះ ត្រូវការពត៌មានអំពីបញ្ហាសុខភាពនិងសុវត្ថិភាព ពិសេសដែលកើតឡើងនៅទីនេះ។ បន្ថែមទៀត វិធីដ៏ប្រសើរសំរាប់ទាក់ទង ដល់ពលរដ្ឋដែលនិយាយភាសាអង់គ្លេសតិចតួច ក្នុងភាពអាសន្នក្នុងរដ្ឋទាំងមូល ដូចជាការកើតរោគឆ្លងទាន់ហន់ដ៏ធំមួយ ដូចជារោគសារស៍ ឬការវាយប្រហារដោយកម្លាំងមនុស្ស ដូចជាការផ្ទុះគ្រាប់បែក។ អេកូអាចជួយបន្តនូវការខ្វះខាត នៅពេលដែលពលរដ្ឋថ្មីៗក្នុងរដ្ឋមិនីសូតា រៀនអង់គ្លេសជាភាសាទីពីរ។ ជាកម្មវិធីដែលមានប្រយោជន៍ដល់ពលរដ្ឋមិនីសូតាទាំងអស់ ពីព្រោះនៅពេលដែលមានជម្ងឺធ្ងន់ធ្ងរកើតទាន់ហន់ឡើង គ្មាននរណាមួយត្រូវបានការពារគ្រប់គ្រាន់ឡើយ លុះត្រតែគ្រប់គ្នា ត្រូវបានផ្ដល់ពត៌មានសព្វគ្រប់ជាមុន។ នៅពេលមានអាសន្ន គោលបំណងរបស់អេកូ គឺធ្វើយ៉ាងណា មិនឱ្យមានពលរដ្ឋណាមិនដឹង ដោយសារតែមានការលំបាកផ្នែកភាសា ឬប្រពៃណីឡើយ។
Having trouble viewing this site? Click here for help. |