EnglishKhmerSomaliVietnameseLaoSpanishHmong

 
ECHO EMAIL

អេកូ(ការទាក់ទងផ្នែកភាពអាសន្ន និងផ្នែកសុខភាពសហគមន៍)​ កើតឡើងសំរាប់ផ្ដល់ពត៌មានសុខភាព និង​សុវត្ថិភាពក្នុងពេលមានអាសន្ន និងមិនមានអាសន្ន ដល់ពលរដ្ឋណាដែលនិយាយភាសាអង់គ្លេសតិចតួច។ អេកូ​ចង់​ទាក់ទងផ្ដល់ពត៌មានសំខាន់ៗ ដល់ពលរដ្ឋយ៉ាងច្រើនបំផុតដែលអាចធ្វើបាន។ ដូច្នេះអេកូផ្ដល់ពត៌មាន តាមវិបសៃ​ (on the Web) តាម ទូរទស្សន៍អេកូ (ECHO TV) ​តាមទូរស័ព្ទ (ECHO Phone) និងតាមទូរសារ ECHO Email.​ដល់សហគមន៍ជាដៃគូ។

ទូរសារអេកូគឺធ្វើឡើងដើម្បីផ្សព្វផ្សាយពត៌មាន មានប្រយោជន៍ខាងផ្នែកសុខភាព និងសុវត្ថិភាព ជាមួយអង្គការ​សហគមន៍ជាច្រើនដែលបានយល់ព្រមបំរើជាដៃគូរបស់អេកូ។ អង្គការទាំងនេះ គឺជាកន្លែង​ដែលគេទុកចិត្តសំរាប់ ផ្ដល់ពត៌មានក្នុងសហគមន៍របស់គេ ហើយបានចូលរួមធ្វើសហការយ៉ាងសកម្មផង​ដែរ។

ក្នុងពេលមិនមានអាសន្ន អេកូអាចទូរសារ ឬផ្ញើទូរសារអេឡិចត្រូនិកអំពីដំណឹងសុខភាព និងសុវត្ថិភាព​ផ្សេងៗ ដល់អង្គការទាំងនោះ។ គេបានយល់ព្រមធ្វើការផ្សព្វផ្សាយពត៌មានអេកូជាមួយពលរដ្ឋក្នុង សហគមន៍របស់គេ។

ក្នុងពេលមានអាសន្ន(In an emergency), អេកូអាចទូរសារព្រឹត្តប័ត្រផ្េសងៗ និងជូនដំណឹងថ្មីៗដល់ពួកគេ នៅពេលស្ថានភាពផ្លាស់ប្ដូរ។

Red Envelope Sign up for ECHO email updates

 

 

Having trouble viewing this site? Click here for help.