
|
|
ECHO PHONE: 1-888-883-8831
ទូរស័ព្ទអេកូលេខ1-888-883-8831ផ្ដល់ការណែនាំសំខាន់ៗ ផ្នែកសុខភាពនៅពេលណាដែលគ្មានភាពអាសន្នក្នុងរដ្ឋឬក្រុង។ ឧទាហរណ៍នៃការណែនាំនោះគឺ មានរួមទាំងរបៀបរក្សាកុំឱ្យឈឺ ដោយរោគក្អួត និងរាគរុះ ឬហេតុអ្្វីយើងគួរចៀសវាងការស្និតស្នាលជាមួយសត្វមាន់ ទា និងសត្វបក្សីផ្សេងៗ បើសិនជាធ្វើដំណើរទៅប្រទេសអាស៊ី អ៊ឺរុប និងអាហ្វ្រឹក។ លោកអ្នកអាចជ្រើសរើសរកពត៌មានផ្នែកសុខភាពតាមទូរស័ព្ទក្នុង 10 ភាសាៈ ស្ពានីស ម៉ុង សូមាលី លាវ ខ្មែរ វៀតណាម រូស្សី អារ៉ាប់ អូរូមូ ឬអង់គ្លេស។ គឺប្រើពេលតែពីរ បីនាទីប៉ុណ្ណោះដើម្បីស្ដាប់ពត៌មាន។ លោកអ្នកអាចទទួលពត៌មាន ប្រធានបទចុងក្រោយបំផុតផងដែរតាមទូរទស្សន៍អេកូ ECHO TV ។ ការហៅតាមទូរស័ព្ទនេះ គឺមិនអស់ថៃ្លទេ ពីគ្រប់ទីកន្លែងក្នុងរដ្ឋមិនីសូតា សូមសាកល្បងមើល: 1-888-883-8831។ ក្នុងករណីដែលមានភាពអាសន្នក្នុងក្រុង ឬក្នុងរដ្ឋទាំងមូល (In a major local or statewide emergency,) ទូរស័ព្ទរបស់អេកូនឹងផ្ដល់ពត៌មានពេលអាសន្ន ដើម្បីជួយអ្នក និងគ្រួសាររបស់អ្នក រក្សានូវសុវត្ថិភាព និងសុខភាព។ ពត៌មាន មានក្នុង10ភាសា ដែលបានថតទុកក្នុងខ្សែទូរស័ព្ទ និងផ្លាស់ទាន់ពេលទៀងទាត់។
Having trouble viewing this site? Click here for help. |